សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រៈចក ចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសង់ ភ្នាល់ជល់មាន់តាមអ៊ីនធឺណេត និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រៈចក សហកាជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសង់ ភ្នាល់ជល់មាន់តាមអ៊ីនធឺណេត មួយកន្លែងដោយខុសច្បាប់ ស្ថិតនៅផ្ទះលេខ១០៥+១០៥អា ផ្លូវលេខ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់បានជនសង្ស័យចំនួន០៩នាក់ ក្នុងនោះមកអង្កុយផឹកកាហ្វេចំនួន០៧នាក់ បានធ្វើកិច្ចសន្យាអប់រំឲ្យត្រលប់ទៅផ្ទះវិញ។

ម្ចាស់ទីតាំងដែលឃាត់ខ្លួនរួមមាន៖
១-ឈ្មោះឈ្មោះញៀន បូរ៉ា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ទីតាំង ស្នាក់នៅផ្ទះលេខ១០៥+១០៥អា ផ្លូវលេខ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
២-ឈ្មោះ ថា ច្រឹប ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់ទីតាំង ស្នាក់នៅផ្ទះលេខ១០៥+១០៥អា ផ្លូវលេខ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ទូរទស្សន៍ម៉ាក SAMSUNG ពណ៌ខ្មៅ ចំនួន០២គ្រឿង.

បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ