សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីប៉ុនប៉ងលួចម៉ូតូ

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥:៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីប៉ុនប៉ងលួចម៉ូតូ នៅចំណុចបណ្តោយផ្លូវ មុន្នីរ៉េត ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនរួមមាន៖

១-ឈ្មោះ នួន សិលា ហៅ មាន់ ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ ៥ ផ្លូវ លំ ភូមិ ត្នោតជុំ៤ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ និងមុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)
២-ឈ្មោះ សេក សាន់ ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ និងមុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)
៣-ឈ្មោះ ស្រឹង ប៊ុនណា ហៅ ស្វិត ហៅ អូន ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ និងមុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)

វត្ថុតាងចាប់យក ៖ ម៉ូតូ ០១ គ្រឿងម៉ាក ធូដេ ពណ៌ ផ្កាឈូក ពាក់ផ្លាកលេខ ១BI-០១៥៧, ដែកចុងស្រួច ចំនួន០១, សោរចិញ្ចៀនលេខ៨ ចំនួន០១, សោរចិញ្ចៀនលេខ១០ ចំនួន០១, សោរទីបលេខ៨ ចំនួន០២, ទុលឡឺវីស ចំនួន០១, កូនកន្ត្រៃ ចំនួន០១, ដែកសសៃលួស ចំនួន០១, កាបូបស្ពាយពណ៌សូកូឡា ចំនួន០១ និងទូរស័ព្ទដៃចាស់ ចំនួន ០១គ្រឿង ជារបស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ