សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល​ ព្រែកប្រា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ

កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល​ ព្រែកប្រា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅមុខផ្ទះគ្មានលេខ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ម៉ោង១០:០០នាទី។ ចំណែកជនរងគ្រោះឈ្មោះតាំង មុយឆុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូរស័ព្ទ ស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះម៉ីន កាហ៊ី្វ ភេទ ប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ស្នាក់ នៅផ្ទះ៥៥៤ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

មុនពេលកើតហេតុជនសង្ស័យបានប្រើ Account Facebook ឈ្មោះ KoKo Real ឆាតទៅ Account Facebook ឈ្មោះ ប្រុស ស្វិត ដើម្បីទិញទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Samsung Note-១០ Plus ពណ៌ស តម្លៃ ៥១០ដុល្លារ រួចជនសង្ស័យបានទូរស័ព្ទទាក់ទងទៅជនរងគ្រោះ ដើម្បីយកទូរស័ព្ទមកឲ្យនៅចំណុចកើតហេតុ។ ពេលជនរងគ្រោះមកដល់ ជនសង្ស័យក៏លួចយកទូរស័ព្ទពីជនរងគ្រោះ ឲ្យទៅបក្ខពួកម្នាក់ទៀតឈ្មោះ អ៊ីម នាំគ្នារត់គេចខ្លួន។

លុះដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ម៉ោង១២:០០នាទី ជនសង្ស័យយកទូរស័ព្ទដៃទៅរកលក់ឲ្យគេនៅម្តុំភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួម និងវត្ថុតាងទូរស័ព្ទ (ជារបស់ជនរងគ្រោះ) និងត្រួតពិនិត្យរកឃើញក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ចំនួន០២កញ្ចប់ថង់តូច ក្នុងហោប៉ៅខោជនសង្ស័យ។

សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃ ចំនួនមួយគ្រឿងម៉ាកSamsung Note-១០ Plus ពណ៌ស។​ ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់ទូរស័ព្ទដៃឲ្យជនរងគ្រោះវិញ តាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ