សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងសមត្ថកិច្ចចំរុះ ខណ្ឌដូនពេញ បានបើកប្រតិបត្តិការបង្ក្រាប​ និងឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ ករណីសម្រួលទីតាំងឲ្យជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់

នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២០:៤០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ បានបើកប្រតិបត្តិការបង្ក្រាប​ករណីសម្រួលទីតាំងឲ្យជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នៅចំណុចផ្ទះសំណាក់LS ផ្លូវ១៥៤ កែងផ្លូវ៥៣ ភូមិ៥ សង្កាត់ផ្សារថ្មី៣។

ក្នុងប្រតិបត្តិការនេះ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ ស្រី៥នាក់ និងដកហូតវត្ថុតាងដូចខាងក្រោម៖

១- ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំ នួន ២៩ កញ្ចប់(ក្នុងនោះមានកញ្ចប់ធំចំនួន០៤)។
២- ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
៣- ម៉ូតូចំនួន ០៣គ្រឿង ។
៤- ម៉ូតូកង់បីចំនួន០១គ្រឿង
៥- ទូរស័ព្ទដៃចំនួនចំនួន០៦គ្រឿង (អិនចុចពិល ចំនួន២គ្រឿង, ទូរស័ព្ទខូច ចំនួន ០៤គ្រឿង)។
៦- ប្រាក់រៀលចំនួន ៣៦៣៥០០ សាមសិបប្រំមួយម៉ឺនបីពាន់ប្រាំរយរៀល)។

ក្រោយពីសមត្ថកិច្ចបានបើកការបង្ក្រាបរួច កម្លាំងបានសហការជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ​ ដើម្បីធ្វើតេស្តយកសំណាកបឋម ជាក់ស្ដែងជនសង្ស័យចំនួនទាំង ១៦នាក់ ក្នុងនោះមានជនសង្ស័យដែលប្រើប្រាស់គ្រឿងញៀនម្នាក់ មានវិជ្ជមានកូវីដ១៩ ហើយបានបញ្ជួលទៅព្យាបាលមន្ទីរសុខាភិបាលរាជធានីភ្នំពេញ វិទ្យាល័យបុរី១០០ខ្នង៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ