សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ករណីលួចសម្ភារ:

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ វេលា១៤:៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចសម្ភារៈ ខណ:ពេលកំពុងល្បាតនៅចំណុចផ្ទះលេខ ១៦៥B ផ្លូវ១៧៣ ក្រុម ០៤ ភូមិ០១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ ម៉ាក់ ចំរើន ហៅអាម៉ៅ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ មុខរបរ៖រើសអេតចាយ. (ប្រើប្រាស់ថ្នាំញៀន)។

២-ឈ្មោះ ម៉ៅ រស្មី ហៅស្មី ភេទស្រី ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ មុខរបរ៖ រើសអេតចាយ (ប្រើប្រាស់ថ្នាំញៀន)។

មុនពេលកើតហេតុវេលាម៉ោងប្រហែល ១២ :៤០នាទី ជនសង្ស័យទាំង០២នាក់ បានជិះកង់០១គ្រឿង ចេញពីម្ដុំក្បាលថ្នល់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ គោលបំណងរើសអេតចាយ ពេលជិះកង់ឌុបគ្នាមកដល់ម្ដុំចំហៀងរបងស្ថានទូតចិន កន្លែងកើតហេតុ ដែលជាផ្ទះគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងកា្លយ បានបិទចាក់សោរទ្វាររបងទុកចោល ភ្លាមនោះជនសង្ស័យឈ្មោះ ម៉ាក់ ចំរើន ហៅអាម៉ៅ បានឡើងរបងចូលលួចសម្ភារៈដូចជា កំណាត់ខ្សែភ្លើង , ខ្នើយកើយ, និងកម្ទិចកម្ទីអេតចាយមួយចំនួនទៀត ចំណែកជនសង្ស័យឈ្មោះ ម៉ៅ រស្មី ហៅស្មី រងចាំទទួលសម្ភារៈនៅខាងក្រៅរបង។

វត្ថុតាងចាប់យក៖ កង់ចំនួន០១គ្រឿង ពណ៌ទឹកប្រាក់, កំណាត់ខ្សែភ្លើង ចំនួន០១បាវ, ខ្នើយកើយ ចំនួន០៣ ។

បច្ចប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ