សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចគាស់តូបកាហ្វេ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលទំពូងទី២ ស្រាវជ្រាវនិងឃាត់ខ្លួន

កាលពីថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលទំពូងទី២ បានស្រាវជ្រាវ និងឃាត់ជនសង្ស័យម្នាក់ ឈ្មោះ នី ទីន ហៅ ខ្មៅ ភេទប្រុស ស្នាក់នៅផ្ទះជួល ផ្លូវ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ រើសអេតចាយ ពាក់ព័ន្ធករណីលួចគាស់តូបកាហ្វេ។

ហេតុការនេះកើតឡើងនៅវេលាម៉ោង៥:០០នាទី ថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២១ ជនរងគ្រោះ ឈ្មោះ សែង សុងគីមស៊័ង ភេទប្រុស បានចេញពីផ្ទះមកបើកតូបកាហ្វេ នៅចំណុចផ្លូវ៤៧០កែង១៦៣ ក្រុម៧ ភូមិ១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន  ទើបដឹងថាមានចោរគាស់តូបកាហ្វេ យកអស់ម៉ាស៊ីនឆុងការហ្វេរមួយឈុត, ប្រដាប់បំពងសំឡេង (ស្ពីកឃើ) ចំនួន០១ និង លុយចំនួនប្រាំម៉ឺនរៀល។

សម្ភារៈដកហូត៖ រឺម៉កអេតចាយ០១គ្រឿង, ម៉ាស៊ីនឆុងការហ្វេរមួយឈុត(ម៉ាក SM)។

បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ