កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៦:៣០នាទី ដោយទទួលបានការអនុញ្ញាតលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ និងលោក ហន សុខេមរិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យទាំង០២នាក់ ដែលបានប្រព្រឹត្ដិអំពើលួចទូរស័ព្ទដៃ០១គ្រឿង ស្ថិតនៅមូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។
១- ជនសង្ស័យឈ្មោះ សុ ចិត្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ នៅមណ្ឌលអប់រំកែប្រែទី១ (ម១) តាមដីការឃុំលេខ ១៣៤៨ ដ.ឃ.ដ។
២- ជនសង្ស័យឈ្មោះ អ៊ុយ លីណា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ នៅមណ្ឌលអប់រំកែប្រែទី២ (ម២) តាមដីការឃុំលេខ ៣១៤៧ ដ.ឃ.ដ។