សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី១ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៩:៣០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី១ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីលួចម៉ូតូ នៅចំណុចមុខផ្ទះលេខ០៦Eo ផ្លូវលេខ១៩៣ ក្រុម៧ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ លឹម សុវណ្ណ ភេទប្រុស អាយុ៥៨ ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៩៧អា ផ្លូវលំ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ: បើករថយន្ដតាក់ស៊ី ។

ជនសង្ស័យឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ ហេង សុជាតិ ហៅជាតិ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ៖ មិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន) ។

2-ឈ្មោះ សៅ ប៊ុនលីម ហៅលីម ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវ៣៣៦ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ:បុគ្គលិកក្រុមហ៊ុន។

3-ឈ្មោះ ឆែម សាវ៉ាន់ ហៅអាស្វីត ភេទប្រុស អាយុ២០ ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មាន ផ្លូវ៣៣៦ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ:បើកឡាន។

4-ឈ្មោះ ប្រាក់ លីម៉ី ហៅផាន់ណា ភេទស្រី ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៣៣៦ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកេងកង រាជធានីភ្នពេញ បុគ្គលិកក្រុមហ៊ុន។

មុនពេលកើតហេតុ វេលាម៉ោងប្រហែល០២:៣០នាទី ជនសង្ស័យឈ្មោះ ហេង សុជាតិ បានដើរចេញពីផ្ទះជួលម្ដុំសង្កាត់បឹងសាឡាង តែម្នាក់ឯង គោលបំណងមកម្ដុំអូឡាំពិក ពេលជនសង្ស័យដើរមកដល់ចំណុចផ្លូវឌឿងហែម សង្កាត់ទួលស្វាយព្រៃទី១ ក៏បានជួបបក្ខពួកឈ្មោះ អួន ហៅ ជ្រូក ហើយក៏បបួលគ្នាធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ នៅចំណុចកើតហេតុ បានសម្រេច រួចជិះម៉ូតូឌុបគ្នាទៅឃ្លាំងទុកចោលនៅម្ដុំសង្កាត់ទំនប់ទឹក។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមប្រព័ន្ធ GPS ម៉ូតូរបស់ជនរងគ្រោះ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ រួមនិងម៉ូតូរបស់ជនរងគ្រោះនៅចំណុចឃ្លាំងទុកចោល ផ្លូវ២០៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង នាំយកមកប៉ុស្ដិ៍។ ចំណែកបក្ខពួកឈ្មោះ អាអួន ហៅអាជ្រូក គេចខ្លួនបាត់។

វត្ថុតាងចាប់យក៖ ​​ម៉ូតូ០១គ្រឿងម៉ាក HONDA MOOVE ពណ៌ក្រហម-ខ្មៅ ពាក់ផ្លាកលេខ 1HA-3682 ជារបស់ជនរងគ្រោះ ចាប់យកពីជនសង្ស័យ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញ តាមពាក្យស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ