សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

អគ្គិភ័យឆេះឃ្លាំងដែកប្រកស័ង្កសីមួយកន្លែង នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ​បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន

នៅវេលាម៉ោង០១:០០នាទី រំលងអាធ្រាត្រ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះឃ្លាំងដែកប្រកស័ង្កសីមួយកន្លែង ស្ថិតផ្លូវលំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយធ្វើឲ្យខូចខាតឆេះខូចខាតកំព្យូទ័រ ០២គ្រឿង ម៉ូតូ០១គ្រឿង ម៉ាកសង់កូរ៉េ កង០១គ្រឿង ម៉ាស៊ីនកូបពីរ ០១គ្រឿង កង្ហារ០២ ឯកសាររដ្ឋបាលសាលាសង្កាត់មួយចំនួន និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យជាច្រើនគ្រឿង៖

– រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើ១២ម៉ែត្រគូប។- រថយន្តជំនួយបុរីប៉េងហួត ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន​ ស្មើនឹង១០ម៉ែត្រគូប។

ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសធ្ងន់ម្នាក់ ហើយត្រូវបានពន្លត់ចប់នៅម៉ោង០១:៣០នាទី រំលងអាធ្រាត្រ នាថ្ងៃដដែល៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ