នៅវេលាម៉ោង០១:៣០នាទី រំលងអធ្រាត្រ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះមួយកន្លែង ស្ថិតផ្លូវបេងតុង ក្រុមទី០៧ ភូមិកាកាប សង្កាត់កាកាប០២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះមិនទាន់ដឹងមូលហេតុ ហើយធ្វើឲ្យខូចខាតឆេះរោងឈើប្រក់ស័ង្កសី និងផ្ទះល្វែងរួមជាមួយសម្ភារអស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យជាច្រើនគ្រឿង៖
– រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ឡាន ស្មើនឹង៨០ម៉ែត្រគូប។
– រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប។
ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសទេ ហើយត្រូវបានពន្លត់ចប់នៅម៉ោង០៣:៣០នាទី ទៀបភ្លឺ នាថ្ងៃដដែល៕