សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌមានជ័យ ចុះសំណេះសំណាល និងនាំយកថវិកាមរណៈសង្រ្គោះ ប្រគល់ជូនក្រុមគ្រួសារសពសមាជិក ចំនួន០៣គ្រួសារ

នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ខណ្ឌមានជ័យ បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិកាមរណៈសង្រ្គោះ របស់សមាគមអតីតយុទ្ធជនកម្ពុជា ចំនួន ១២.០០០.០០០ រៀល ប្រគល់ជូនក្រុមគ្រួសារសពចំនួន ០៣គ្រួសារ ។

១- លោក ជុំ សុខ ដែរទទួលមរណៈភាពកាលពីថ្ងៃ ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០
២- លោក ប៉ាវ សុវណ្ណ ដែរទទួលមរណៈភាពកាលពីថ្ងៃ ២៨ ខែធ្នូ ឆ្នាំ ២០២០
៣- លោក ឃឹម ចន្ថា ដែរទទួលមរណៈភាពកាលពីថ្ងៃ ២៤ ខែវធ្នូ ឆ្នាំ ២០២០

នាឱកាសនោះដែរ មានការអញ្ជើញចូលរួមពី៖ ១- លោក អ៊ុយ ពៅ ប្រធានការិយាល័យអតីតយុទ្ធជន នៃមន្ទីរ សអយ តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរ ស.អ.យ និងជាអនុប្រធានប្រចាំការនៃសមាគមន៍ អតីតយុទ្ធជនកម្ពុជា​, ២- លោកស្រី រស់ ថូ ប្រធានការិយាល័យ សង្គមកិច្ច និងសុខុមាលភាពសង្គម ខណ្ធមានជ័យ, ៣- លោកវរ.ត្រី ឃុន រតនា អធិការរងនគរបាលខណ្ឌតំណាងលោកអធិការខណ្ឌមានជ័យ, ៤- លោកអនុ.ឯក ឡេង ច័ន្ទភក្ត្រា ប្រធានភូមិភាគពិសេស ខណ្ឌមានជ័យ, ៥- លោក ហេង វ៉េងហួត អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ខណ្ឌមានជ័យ, ៦- លោក វ៉ែន សុជា ចៅរងទី១ សង្កាត់បឹងទំពន់ទី ២ តំណាងលោកចៅសង្កាត់,
៧-មន្ត្រីនគរបាល តំណាងលោកនាយប៉ុស្តិ៍បឹងទំពន់ទី២។

ជាមួយគ្នានោះដែរ ក្រុម​គ្រួសារ​សព​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ និង​ការ​លំបាក​របស់​ក្រុម​គ្រួសារ​មន្ត្រី​ ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ