សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

អគ្គិភ័យឆេះហ្ការាស់ជួសជុលរថយន្តមួយកន្លែង នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ​បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន

នៅវេលាម៉ោង២២:៣០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះហ្ការាស់ជួសជុលរថយន្តមួយកន្លែង ស្ថិតនៅផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយធ្វើឲ្យខូចខាតឆេះរថយន្ត០៣គ្រឿង និងសម្ភារៈមួយចំនួនទៀត និងពុំបានឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ។

ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យជាច្រើនគ្រឿង៖

– រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន០៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៥ឡាន ស្មើនឹង ២៦ម៉ែត្រគូ។
– រថយន្តអគ្គិភ័យ ង៧០ ចំនួន០៣ គ្រឿង ប្រើប្រាស់ទឹកអស ចំនួន០២ឡាន ស្មើនឹង២០ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១ឡាន ប្រើប្រាស់ទឹកអស់ ចំនួន០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប ។

ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសទេ ហើយត្រូវបានពន្លត់ចប់នៅម៉ោង២៣:៣០នាទីយប់ នាថ្ងៃដដែល៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ