សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ចុះត្រួតពិនិត្យការថែទាំសម្ភារៈ នៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ

នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យសម្ភារៈដែលជាទ្រព្យសម្បត្តិរដ្ឋ នៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ។ លោកស្នងការរង ក៏បានណែនាំឲ្យថែរក្សា ត្រួតពិនិត្យសម្ភារៈណាដែលនៅប្រើប្រាស់បាន និងប្រើប្រាស់លែងកើត ដើម្បីធ្វើសំណើទៅក្រសួងមហាផ្ទៃ លុបចេញពីបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់អង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកស្នងការរង បានណែនាំដល់លោកអធិការ សម្រាប់សម្ភារៈណាដែលទទួលបានពីសប្បុរសជន ហើយមិនទាន់ធ្វើសំណើចុះក្នុងបញ្ចីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ត្រូវចុះបញ្ជីឲ្យបានត្រឹមត្រូវ។ ជាចុងក្រោយលោកស្នងការរង បានណែនាំឲ្យអង្គភាពត្រូវថែទាំ ជួសជុល ទ្រព្យសម្បត្តិ ដែលជាអំណោយរបស់រដ្ឋ ឲ្យបានល្អ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ