សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ក្រុមការងារសមាគមន៍អតីតយុទ្ធជន ខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខ ព្រមទាំងនាំយកថវិកា ប្រគល់ជូនសមាជិកចំនួន០១គ្រួសារ

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ លោកចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានកិត្តិយស សមាគមន៍អតីតយុទ្ធជនខណ្ឌ, លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ និងជាប្រធានសមាគមន៍អតីតយុទ្ធជន ខណ្ឌច្បារអំពៅ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគមន៍អតីតយុទ្ធជន រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ព្រមទាំងប្រគល់ថវិកា និងគ្រឿងឧបភោគ គ្រឿងបរិភោគមួយចំនួន ជូនលោកឌុក វ៉ាន់ថា (និវត្តន៍ជននគរបាល) ដែលកំពុងសម្រាកព្យាបាលជម្ងឺលើសឈាម-ទឹកនោមផ្អែម នៅគេហដ្ឋាន ភូមិយកបាតុ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ក្នុងកិច្ចសំណេះសំណាលនោះដែរ លោកអធិការ ក៏បាននាំយកនូវពាក្យផ្ដាំផ្ញើរសួរសុខទុក្ខ ពី​សំណាក់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ