សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌឫស្សីកែវ ចុះសំណេះសំណាល និងនាំយកអំណោយ ទៅប្រគល់ជូនសមាជិកអតីតយុទ្ធជនចំនួន៣៧នាក់

នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌឫស្សីកែវ តំណាងឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ និងលោកជំទាវ ស៊ន សៀវម៉ី តំណាងឯកឧត្តម យឹម លាង បានអញ្ជើញសំណេះសំណាងសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម យឹម លាង ចែកជូនអតីតយុទ្ធជន ដែលមានជីវភាពខ្សត់ខ្សោយចំនួន ៣៧នាក់។

នៅក្នុងពិធីសំណេះសំណាលនេះផងដែរ លោកអធិការបានធ្វើការថ្លែងអំណរគុណដល់អតីតយុទ្ធជនទាំងអស់ដែលបានតស៊ូ និងលះបង់អតីតកាល ដើម្បីការពារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិទាំងមូល៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ