សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ក្រុមការងារនគរបាលសហគមន៍ បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ព្រមទាំងចែកអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋរស់នៅ ក្នុងខណ្ឌ៧មករា

នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារនគរបាលសហគមន៍ បានចុះសំណេះសំណាលតាមខ្នងផ្ទះប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌ៧មករា ព្រមទាំងបានផ្សព្វផ្សាយគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្តិភាព ៧ចំណុច របស់រាជរដ្ឋាភិបាល ព្រមទាំងចែក និងផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋផងដែរ។

សរុបរួមជាលទ្ធផលប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងព្រលឹត បានចំនួន១០ខ្នងផ្ទះ មនុស្ស៤៦នាក់ ស្រី៣១នាក់ អាយុ១៨ឆ្នាំឡើង ៤១នាក់ ស្រី២៩នាក់, ប៉ុស្តិ៍នគរបាលរដ្ឋបាល មនោរម្យ បានចំនួន០៥ខ្នងផ្ទះ មនុស្ស២៩នាក់ ស្រី១៧នាក់ អាយុ១៨ឆ្នាំឡើង ២១នាក់ស្រី១៣នាក់។

ជាមួយនេះ​ដែរ ​ប្រជាពលរដ្ឋ​​​​មានការសប្បាយចិត្ត ​ក្រោយពី​ក្រុមការងារនគរបាលសហគមន៍ ​បាន​យក​​សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ មក​ចែក​ជូន​ប្រជាពលរដ្ឋ​ដល់​លំនៅដ្ឋាន​។ ក្នុងនោះដែរក្រុមការងារ ក៏បានផ្សព្វផ្សាយពីវិធីការពារជម្ងឺឆ្លងកូវីដ១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ