នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០១ នៅសាលប្រជុំនៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ បានរៀបចំកិច្ចប្រជុំវាយតម្លៃប៉ុស្តិ៍នគរបាលរដ្ឋបាល និងណែនាំធ្វើតារាងបច្ចុប្បន្នភាពគ្រប់គ្រងក្មេងទំនើង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ទទួលផែនការងារសេនាធិការ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជីញចូលរួមពីលោកអធិការ-អធិការរង, លោកនាយផ្នែក ,លោកនាយប៉ុស្តិ៍ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ចំណុះអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ៕