សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

អគ្គិភ័យឆេះហាងលក់គ្រឿងអេឡិចត្រូនីចមួយកន្លែង នៅសង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា ​ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ ពន្លត់ទាន់ពេលវេលា

នៅវេលាម៉ោង០៤:៣០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ មានករណីអគ្គីភ័យឆេះហាងលក់គ្រឿងអេឡិចត្រូនីចមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ១០៧ ផ្ទះលេខ៨៣DEo ភូមិ២ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយធ្វើឲ្យខូចខាតឆេះអស់ម៉ូតូចំនួន០២គ្រឿង, ទូរក្លាសសេចំនួន០៣, ទូរសម្ភារៈ មួយចំនួន និងពុំបានឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យជាច្រើនគ្រឿង៖ រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡាន ស្មើនឹង ០៤ម៉ែត្រគូប។

ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសឡើយ ហើយត្រូវបានពន្លត់ចប់នៅម៉ោង០៤:៥៥នាទឺទៀបភ្លឺ នាថ្ងៃដដែល៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ