សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ក្រុមការងារនគរបាលសហគមន៍ បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ព្រមទាំងចែកអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ៧មករា

នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ក្រុមការងារនគរបាលសហគមន៍ បានចុះសំណេះសំណាលតាមខ្នងផ្ទះប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ៧មករា ព្រមទាំងបានផ្សព្វផ្សាយគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្តិភាព ៩ ចំណុចរបស់រាជរដ្ឋាភិបាល និងផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋផងដែរ។

សរុបរួមជាលទ្ធផលប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងព្រលឹត បានចំនួន០៥ខ្នងផ្ទះ មនុស្ស៤៨នាក់ ស្រី២៩នាក់ អាយុ១៨ឆ្នាំឡើង ៣១នាក់ ស្រី២២នាក់, ប៉ុស្តិ៍នគរបាលរដ្ឋបាល មនោរម្យ បានចំនួន១១ខ្នងផ្ទះ មនុស្ស៧២នាក់ ស្រី៣៦នាក់ អាយុ១៨ឆ្នាំឡើង ៦៦នាក់ស្រី៣៥នាក់។

ជាមួយនេះ​ដែរ ​ប្រជាពលរដ្ឋ​​​​មានការសប្បាយចិត្ត ​ក្រោយពី​ក្រុមការងារនគរបាលសហគមន៍ ​បាន​យក​​សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ មក​ចែក​ជូន​ប្រជាពលរដ្ឋ​ដល់​លំនៅដ្ឋាន​។ ក្នុងនោះដែរក្រុមការងារ ក៏បានផ្សព្វផ្សាយពីវិធីការពារជម្ងឺឆ្លងកូវីដ១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ