សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

អគ្គិភ័យឆេះរោងចក្រឈ្នោះ T.M.V.P នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យឆេះខូចខាតទាំងស្រុង

នៅវេលាម៉ោង១៧:00នាទីល្ងាច ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ មានករណីអគ្គីភ័យឆេះរោងចក្រឈ្នោះ T.M.V.P ស្ថិតនៅតាមបណ្តោយផ្លូវលំ ភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយធ្វើឲ្យខូចខាតឆេះអស់ទាំងស្រុង ទំហំ៣០ x ៤០ម៉ែត្រ រួមជាមួយស្នោមិនទាន់សម្រាចអស់ ១៥តោន និងម៉ូតូចំនួន ១គ្រឿង និងពុំបានឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ។

តាម ប្រភពពី សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការពន្លត់ អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់ អគិ្គភ័យជាច្រើន គ្រឿង៖

+រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ឡាន ស្មើនឹង ៨០ម៉ែត្រគូប។
+រថយន្តជំនួយអន្តរាគមន៍ ពន្លត់មានដូចខាងក្រោម៖
– រថយន្តអគ្គិភ័យស្រាបៀកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើរនឹង ១២ម៉ែត្រគូប។
– រថយន្តអគ្គិភ័យ ង៧០ ចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៨ឡាន សើ្មនឹង៣២ ម៉ែត្រគូប។
– រថយន្តអគ្គិភ័យបូរីក្តីសង្ឈឹម០១ឡាន ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើរនឹង១២ម៉ែត្រគូប។

ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសឡើយ ហើយត្រូវបានពន្លត់ចប់នៅម៉ោង១៩:០០នាទីល្ងាច នាថ្ងៃដដែល៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ