សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ពិធីប្រកាសលិខិតបង្គាប់ការ ស្តីពីការប្រគល់ភារកិច្ចជូនលោកស្នងការរង អធិការរង និងនាយប៉ុស្តិ៍ស្តីទី ស្ទឹងមានជ័យទី១ របស់អធិការដ្ឋាននគរបាល ខណ្ឌមានជ័យ

ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៨:៣០នាទី នៅសាលប្រជុំរដ្ឋបាលសាលាខណ្ឌមានជ័យ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានរៀបចំកម្មវិធីប្រកាសលិខិតបង្គាប់ការ ស្តីពីការប្រគល់ភារកិច្ចជូនលោកស្នងការរង អធិការរង និងនាយប៉ុស្តិ៍ស្តីទី ស្ទឹងមានជ័យទី១ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង ទទួលផែនធនធានមនុស្ស។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង, លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ, លោកអភិបាលរងខណ្ឌមានជ័យ, លោកនាយ-នាយរងការិយាល័យ, លោកស្រី ចៅសង្កាត់, លោក-លោកស្រី អធិការរងទាំង១៣, លោក-លោកស្រី នាយផ្នែក, លោកនាយប៉ុស្តិ៍ទាំង០៧ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ