សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌដូនពេញ ចុះសំណេះសំណាល និងនាំយកថវិកាមរណៈសង្រ្គោះ ប្រគល់ជូនក្រុមគ្រួសារសព សមាជិកចំនួន០៣គ្រួសារ

នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០ និង៣០នាទី គណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជា (ស.អ.ក) ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងប្រគល់ថវិកាមរណៈសង្រ្គោះ ជូនគ្រួសារសមាជិក ស.អ.ក ចំនួន ០៣គ្រួសារ។

១- ឈ្មោះ រស់ ថន ភេទប្រុស ជាជនពិការ ស្នាក់នៅផ្ទះ ១២អឺ១ ផ្លូវ១៥៤ ភូមិ៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ទទួលបានថវិកាចំនួន ៤០០០.០០០រៀល (បួន លាន រៀលគត់ ) ។
២- ឈ្មោះ ទេព ផល្លី ភេទស្រី គ្រួសារពលី ស្នាក់នៅភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ទទួលបានថវិកាចំនួន ៤០០០.០០០រៀល (បួន លាន រៀលគត់ ) ។
៣- ឈ្មោះ ជា សោភ័ណ្ឌ​ ជាជនពិការ ស្នាក់នៅផ្ទះ១៤អឺ១ ផ្លូវ៤៧ ភូមិ១៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ទទួលបានថវិកាចំនួន ៤០០០.០០០រៀល (បួន លាន រៀលគត់ ) ។

ពិធីប្រគល់ថវិការធ្វើនៅសាលាខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី៖

១- លោកស្រី នូ ថាវរី អភិបាលរងខណ្ឌ តំណាងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ជាប្រធានកិត្តិយស ស.អ.ក ខណ្ឌដូនពេញ។
២- លោក អ៊ុយ ពៅ ប្រធានការិយាល័យ បេឡាជាតិអតីតយុទ្ធជន (ប.ជ.អ)។
៣- លោកវ.ទោ អេង រតនា អធិការរងខណ្ឌ តំណាងលោក ទៀង ច័ន្ទសារ អធិការខណ្ឌ ជាប្រធាន ស.អ.ក ខណ្ឌដូនពេញ។
៤- លោក វ.ត្រី ឃឿន សិរីរតនះ ប្រធានយោធាប្រចាំខណ្ឌ ជាអនុប្រធាន ស.អ.ក ខណ្ឌដូនពេញ។
៥- លោកស្រី ខៀវ សាវី ប្រធានការិយាល័យ ស.អ.យ ខណ្ឌ ជាអនុប្រធាន ស.អ.ក ខណ្ឌដូនពេញ។
៦- លោក គង្គ នី ប្រធានការិយាល័យ សង្គមកិច្ច និងសុខុមាលភាពសង្គម ។
៧- លោក វ.ត្រី កាន់ វណ្ណះ នាយប៉ុស្តិ៍ស្រះចក ជាប្រធាន ស.អ.ក សង្កាត់ស្រះចក។
៨- លោក អ.ឯក ធន់ កៅនី នាយប៉ុស្តិ៍ជ័យជំនះ ជាប្រធាន ស.អ.ក សង្កាត់ជ័យជំនះ។
៩- លោក អ.ឯក ចាន់ សាខន នាយរងប៉ុស្តិ៍វត្តភ្នំ តំណាងលោក អ៊ុន សំអាត នាយប៉ុស្តិ៍វត្តភ្នំ ជាប្រធាន ស.អ.ក សង្កាត់វត្តភ្នំ។

នៅក្នុងពិធីសំណេះសំណាលនេះផងដែរ ក្រុមការងារគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជា ក៏បានលើកឡើងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមរំលែកជាមួយក្រុមគ្រួសារសពសមាជិកអតីតយុទ្ធជន ពីសំណាក់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ជាមួយក្រុមគ្រួសារសព៕

 

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ