សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌចំការមន ចុះសំណេះសំណាល និងនាំយកថវិកាមរណៈសង្រ្គោះ ប្រគល់ជូនក្រុមគ្រួសារសព សមាជិកមួយគ្រួសារ

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌចំការមន រាជធានីភ្នំពេញ ដឹកនាំដោយលោកស្រី មុំ ចាន់ដានី អនុប្រធានប្រចាំការ សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ នឹងជាប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ បានអញ្ជើញសំណេះសំណាល និងប្រគល់ថវិកាមរណៈសង្រ្គោះចំនួន ៤០០០.០០០រៀល (បួនលាន រៀលគត់) ប្រគល់ជូនគ្រួសារសពលោក សេក សែ គ្រួសារនិវត្តយាធា ទីលំនៅផ្ទះ១២៧ ផ្លូវ១៥៥ ភូមិ១ សង្កាត់ ទួលទំពូងទី១ ខណ្ឌចំការមន។

ពិធីប្រគល់ថវិការធ្វើនៅសាលាខណ្ឌចំការមន ដោយមានការចូលរួមពីលោក យូ សុភក្រ័្ត អនុប្រធានមន្ទីសង្គមកិច្ច រាជធានីភ្នំពេញ​, លោក អ៊ុយ ពៅ ប្រធានការិយាល័យបេឡាជាតិ អតីតយុទ្ធជនរាជធានីភ្នំពេញ, លោក យិន សាន អធិការខណ្ឌ, លោកស្រី គ្រួច ស៊ីផូ អធិការរងខណ្ឌ, លោកស្រី អ៊ុន ស៊ីវ៉ាន់នឿន ប្រធានសង្គមកិច្ចខណ្ឌ, លោក អ៊ួម សុទា្ធរិទ្ធ កងរាជអាវុធហត្ថខណ្ឌ ព្រមទាំងលោក ដន សុក នាយរងប៉ុស្តិ៍ទួលទំពូងទី១។

ក្នុងកិច្ចសំណេះសំណាលនោះដែរ លោកស្រី ក៏បានពាំនាំនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ជាមួយក្រុមគ្រួសារសព៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ