សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

លោកវរសេនីយ៍ឯក ហង្ស មុនី អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌកំបូល ដឹកនាំមន្ត្រីក្រោមឱវាទ ព្រមទាំងនាំយកថវិកា ចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌកំបូល ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ ម៉ម ហោ អធិការរង នៃអធិការដ្ឋាននគរបាល ខណ្ឌកំបូល ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន។

ក្នុងនោះដែរ លោកវរសេនីយ៍ឯក បាននាំយកនៅថវិកាមួយចំនួន និងបានមានមតិសំណេះសំណាលសាកសួរសុខទុក្ខ និងជូនពរ សូមឲ្យលោកអធិការរង ឆាប់ជាសះស្បើយពីជម្ងឺ នាពេលឆាប់ៗ ហើយនឹងបានវិលត្រឡប់ចូលរួមដឹកនាំកងកម្លាំងក្នុងអង្គភាព ក៍ដូចជាចូលការពារ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

ជាមួយនោះដែរ លោកអធិការរង បានថ្លែងអំណរគុណចំពោះលោកអធិការ លោក-លោកស្រី អធិការរង លោកនាយផ្នែក នាយប៉ុស្ដិ៍ទាំង៧ ដែលយកចិត្តទុកដាក់ដល់មន្រី្ត ដែលមានជំងឺ និងជួបការលំបាក៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ