សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

អគ្គិភ័យឆេះទីតាំងឃ្លាំងស្រូវមួយកន្លែង បណ្តាលឲ្យខូចខាតសំភារៈមួយចំនួន ​ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ ពន្លត់ទាន់ពេលវេលា

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង០៩ និង១០នាទី មានករណីអគ្គិភ័យឆេះឃ្លាំងស្រូវមួយកន្លែង នៅចំណុចស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ កម្លាំងជំនាញផ្នែកអគ្គិភ័យ បានឱ្យដឹងថា ករណីឆេះនេះ បណ្តាលមកពីខ្ទាតផ្កាភ្លើងពីឡសំម្ងួតបង្កជាអគ្គិភ័យ។ ករណីគ្រោះអគ្គិភ័យនេះបណ្តាលខូចខាត ឆេះឡសម្ងួតស្រូវ ទំហំ ០៣ម៉ែត្រ x ២០ម៉ែត្រ អស់ចំនួន ០១ឡ និងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។

តាម​ប្រភពពី​​សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការពន្លត់​អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់​អគិ្គភ័យជាច្រើន​គ្រឿង៖

– រថយន្តការិ. អគ្គិភ័យ រាជធានីភ្នំពេញ : ចំនួន ០៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡានស្មើនឹង១២ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើរនឹង ០៤ម៉ែត្រគូប ។
– រថយន្តគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាសទឹកអស់ ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ។

ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសឡើយ ហើយត្រូវបានពន្លត់ចប់នៅម៉ោង០៩៖៥៣នាទីព្រឹក នាថ្ងៃដដែល៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ