សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ក្រុមការងារនគរបាលសហគមន៍ បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ព្រមទាំងចែកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ៧មករា

នៅថ្ងៃ ទី០៣ ខែវិច្ឆិកា ឆ្នាំ2020 ក្រុមការងារនគរបាលសហគមន៍ បានចុះសំណេះសំណាលតាមខ្នងផ្ទះប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ៧មករា រួមមាន៖ ប៉ុស្តិ៍នគរបាលរដ្ឋបាល អូរឬស្សី២, អូរឬស្សី៤ និងបឹងព្រលឹត ព្រមទាំងបានផ្សព្វផ្សាយគោលនយោបាយ ភូមិ-សង្កាត់មាន សុវត្តិភាព ៩ ចំណុចរបស់រាជរដ្ឋាភិបាល និងផ្តល់នូវសៀវភៅស្នាក់ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋផងដែរ។

សរុបរួមជាលទ្ធផលប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៣ បានចំនួន៤៧ខ្នងផ្ទះ មនុស្ស៣៧៤នាក់ ស្រី២៣៧នាក់ អាយុ១៨ឆ្នាំឡើង ៣៣២នាក់ ស្រី២២៤នាក់។

ក្នុងនោះដែរក្រុមការងារ ក៏បានផ្សព្វផ្សាយពីវិធីការពារជម្ងឺឆ្លងកូវីដ១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ