សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងចម្រុះខណ្ឌ៧មករា ចុះត្រួតពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈក្នុងភូមិសាស្រ្ត ខណ្ឌ៧មករា

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌ៧មករា ដឹកនាំដោយលោកវរសេនីយ៍ទោ ង៉ែត សារុន អធិការរង ទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៏ និងលោកប្រាក់ ហាក់ ប្រធានប្រជាការពារសាលា ខណ្ឌ៧មករា ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ បានចុះរៀបចំសណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្ត ខណ្ឌ៧មករា តាមដងផ្លូវដែលមានការកកស្ទះដូចជាតាមបណ្តោយផ្លូវលេខ១៦៤ ផ្លូវលេខ១០៩ ផ្លូវលេខ២០៧ ផ្លូវលេខ១៣៤ មុខមន្ទីពេទ្យបង្អែក រាជធានីភ្នំពេញ។

ក្នុងអំឡុងពេលរៀបចំសណ្តាប់ធ្នាប់ កម្លាំងសមត្ថកិច្ចបានចាប់នឹងស្ទូចរថយន្តដែលចតឈប់បញ្ច្រាសទីស ដែលជាមូលហេតុធ្វើឲ្យកកស្ទះចរាចរណ៏ ព្រមទាំងបានណែនាំប្រជាពលរដ្ឋ ដែលយកចិញ្ចើមថ្នល់ប្រកបមុខរបរលក់ដូរសម្ភារៈផ្សេងៗ ឲ្យលក់បណ្តោះអាសន្ន១/៣ ដោយទុកចិញ្ចើមថ្នល់ឲ្យថ្នើរជើងធ្វើចរាចរណ៏បានបញ្ជាសការកកស្ទះ។

ក្នុងនោះដែរ កម្លាំងសមត្ថកិច្ចក៏បានដកហូតរថយន្តចំនួន ០៧គ្រឿង និងផាសអាប់ ០១គ្រឿង សរុបរួម៨គ្រឿង យកមករក្សាទុកនៅឃ្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ជាពិសេសបងប្អូនប្រជាពលរដ្ឋមួយចំនួន ក៏ការចូលរួមសហការតាមការណែនាំរបស់សមត្ថកិច្ចជំនាញ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ