សមត្ថកិច្ច​ប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ព្រមទាំងចែកសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋបាន២ភូមិ

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៤:០០នាទី ដោយមានការយកចិត្តទុកដាក់​ និងបានការអនុញ្ញាតពីលោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានចាត់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ចុះចែកសៀវភៅគ្រួសារជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិអ័រគីដេ និង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចំនួន១៧គ្រួសារ មនុស្សសរុប៧៣នាក់ ប្រុស៣៤នាក់ អាយុ១៨ឆ្នាំឡើង៤៣នាក់ ប្រុស១៩នាក់។

នៅក្នុង​ឱកាស​នោះ​ផង​ដែរ ​ប្រជាពលរដ្ឋ​ទាំង​២ភូមិ​ខាងលើ ​​​សប្បាយចិត្ត ​និង​ត្រេកអរ​យ៉ាង​ខ្លាំង ដែល​សមត្ថកិច្ច​បាន​យក​​សៀវភៅ​គ្រួសារ មក​ចែក​ជូន​ប្រជាពលរដ្ឋ​ដល់​លំនៅដ្ឋាន​។ ឆ្លៀតក្នុងឱកាសនោះ សមត្ថកិច្ច​ប៉ុស្តិ៍ក៏បានផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្ត និងសហការជាមួយកម្លាំងសមត្ថកិច្ចផងដែរ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ