សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយ សប្បុរសជន ផ្តល់ជូនកងកម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ

នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយ សប្បុរសជន ផ្តល់ជូនកងកម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ។

នាឱកាសនោះដែរ លោកអភិបាលរង បានកោតសរសើរ ចំពោះកងកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដែលបានបំពេញនូវតួនាទី ភារកិច្ចរបស់ខ្លួន និងខិតខំប្រឹងប្រែង រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន មិនឲ្យមានភាពភ័យខ្លាចរឿងអសន្តិសុខក្នុងភូមិ ជាពិសេសនោះ គឺរក្សាបាននូវភូមិ សង្កាត់ មានសុវត្ថិភាព។

ទន្ទឹមនឹងនេះដែរ លោកអភិបាលរង បានបន្តទៀតថា ដោយមើលឃើញក្នុងរយៈពេលថ្មីៗនេះ កងកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានបំពេញការងារ ការពារនូវជំនន់ទឹកភ្លៀងជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនឲ្យមាន បងប្អូនណាម្នាក់ស្លាប់ដោយជំនន់ទឹកភ្លៀងនេះឡើយ ជាងនេះទៅទៀតកងកម្លាំង បានបង្ក្រាបនូវបទល្មើសជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនក្នុងមូលដ្ឋានខណ្ឌផងដែរ។

លោកអភិបាលរង ក៏បានឧបត្ថម្ភអំណោយដល់កងកម្លាំងរួមមាន៖ ទឹកសុទ្ធ ឱរ៉ាល់ ៣០កេស , ទឹកក្រូច ៣០កេស , ទឹកត្រី ២៥ យួរ , ទឹកស៊ីអ៉ីវ ២៥ យួរ , មី ១២កេស , ត្រីខ ១០ យួរ រួមទាំង ថវិកា ២០០ដុល្លារ ព្រមទាំងផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវវិន័យ បទបញ្ជា និងគោរពតួនាទី ភារកិច្ច៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ