សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យអគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ដ៏ស្កឹមស្កៃ

ភ្នំពេញ​៖ នៅ​​​ព្រឹក​​​ថ្ងៃ​​​សុក្រ ទី​​៥ ខែមិថុនា ឆ្នាំ​​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា អញ្ជើញ​ទៅ​​ពិ​និត្យ​អគារ​ទីស្នាក់ការ​កណ្តាល គណបក្ស​ប្រជា​ជន​កម្ពុជា ស្ថិតនៅតាម​បណ្តោយ​វិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទ​ន្លេ​បាសាក់ ខណ្ឌ​ចំការមន ជាប់​នឹង​អគារ​វិមាន​ព្រឹទ្ធសភា​។​

​អគារ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជា​ប្រជា​ជន​កម្ពុជា សាងសង់​ជិត​រួចរាល់​ទាំងស្រុង​ហើយ​ប្រមាណ​៩៥%​។ វត្តមាន​ដ៏​ឧត្តុងឧ​ត្ត​ម និង​ស្រស់ស្អាត​នៃ​អគារ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជា​ប្រជា​ជន​កម្ពុជា ត្រូវបាន​រំលេច​រូបរាងឡើង​ក្នុង​គម្រប់​ខួប​៦៩​ឆ្នាំ​ថ្ងៃ​កំណើត​គណបក្ស​ប្រជា​ជន​កម្ពុជា​។​

​អគារ​ទី​ស្នាក់​កណ្តាល​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​រំលេចខ្លួន​កណ្តាលរាជ​ធា​នី​ភ្នំ​ពេញ ជា​ការ​ឆ្លុះ​បង្ហាញឱ្យឃើញពី​អនុភាព ក៏ដូចជា​ភាព​មហស្ចារ្យ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ក្នុង​ការដឹកនាំ​សម្រេចបាន​នូ​វ​សមិទ្ធផល​ធំៗ​គួរ​ជាទី​មោទនភាព​ជាច្រើន​សម្រាប់​ជាតិ និង​ប្រជា​ជន​កម្ពុជា​។​

​វត្តមាន​អគារ​ដ៏​ស្កឹមស្កៃ​នៃ​អគារ​ក៏​ជា​ការបង្ហាញ​ឱ្យ​ឃើញ​ពី​ភាពរឹងមាំ និង​ជា​និមិត្តរូប​នៃ​ការរួបរួម សាមគ្គីភាព និង​ភាពរុងរឿង​ដ៏​អស្ចារ្យ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ដែល​ជា​បង្អែក​មិនអាច​ខ្វះ​បាន​សម្រាប់​ជាតិ និង​ប្រជា​ជន​កម្ពុជា​តាំងពី​អតីតកាល បច្ចុប្បន្ន និង​ទៅ​អនាគតកាល​៕​

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ