សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជំងឺកូវីដ១៩ កើនឡើងជាង ៦,៥​ លាននាក់​ គិតត្រឹម ថ្ងៃទី០៤​ ខែមិថុនា​​ ឆ្នាំ២០២០

ជំងឺកូវីដ១៩ នៅតែរាលដាលខ្លាំងក្លាទូទាំងពិភពលោកគិតត្រឹមថ្ងៃទី០៤​​ ខែមិថុនា​​ ឆ្នាំ២០២០នេះ។ ដោយឡែកសហរដ្ឋអាមេរិកនៅតែមានតួលេខនាំមុខគេ​​​ ដែល​ចំនួនអ្នកឆ្លងថ្មី និងស្លាប់ថ្មីក្នុងចំនួនច្រើនសន្ធឹកសន្ធាប់ដដែល។

គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦,៥៦១,៧៩២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៨៦,៧៧៩នាក់ និងជាសះស្បើយឡើងវិញ ៣,១៥៨,២៤២នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៩០១,៥២៧នាក់ ស្លាប់ចំនួន ១០៩,១៤០នាក់ និងជាសះស្បើយចំនួន ៦៨៥,៦៤៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩នោះ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៥៨៣,៩៨០នាក់ ស្លាប់ចំនួន ៣២,៥៤៧នាក់ និងជាសះស្បើយ ២៦៦,១៣២នាក់។

សូមប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចូលរួមស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល​ដើម្បីបង្កា​និងទប់ស្កាត់ការរីករាលដាលនៃវីរុស​កូវីដ១៩ ទាំងអស់គ្នា។

ប្រភព: Worldometer

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ