នៅវេលាម៉ោង១១:៥០នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង ស្ថិតនៅផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយធ្វើឲ្យខូចខាតឆេះម៉ូតូមួយគ្រឿង និងឥវ៉ាន់ចាប់ហួយមួយចំនួន និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យរបស់ការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើ០៤ម៉ែត្រគូប។
ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសឡើយ ហើយត្រូវបានពន្លត់ចប់នៅម៉ោង២:១៥នាទីថ្ងៃត្រង់ នាថ្ងៃដដែល៕