នៅវេលាម៉ោង០៥:៣០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង ស្ថិតនៅផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយធ្វើឲ្យខូចខាតឆេះសម្ភារៈគ្រឿងអេឡិចត្រូនិចអស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យជាច្រើនគ្រឿង៖
-រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន០៥ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប។
ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសឡើយ ហើយត្រូវបានពន្លត់ចប់នៅម៉ោង០៦:០០នាទីព្រឹក នាថ្ងៃដដែល៕