សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

អគ្គិភ័យឆេះផ្ទះមួយកន្លែង នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៏សែនជ័យ បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន

នៅវេលាម៉ោង០៣:៤០នាទី ទាបភ្លឺ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង ស្ថិតនៅផ្លូវ៨១ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយធ្វើឲ្យខូចខាតឆេះសម្ភារគ្រឿងទេសមួយចំនួន មានតម្លៃជាង១ម៉ឺនដុល្លា និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យជាច្រើនគ្រឿង៖

រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន០៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១៦ម៉ែត្រគូប។

ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសធ្ងន់ម្នាក់ ហើយត្រូវបានពន្លត់ចប់នៅម៉ោង០៤:២០នាទី ទៀបភ្លឺ នាថ្ងៃដដែល៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ