ពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយមន្ត្រីនគរបាលដែលបានបំពេញបែបបទចូលនិវត្តន៍ និងត្រៀមឯកសារចូលនិវត្តន៍តាមបណ្តាខណ្ឌទាំង១៤ និងប៉ុស្តិ៍ទាំង១០៥

ជាថ្នាក់ដឹកនាំម្នាក់ដែលតែងតែបារម្មណ៍ គិតគូរ និងយកចិត្តទុកដាក់ ដល់សុខទុក្ខរបស់មន្ត្រីក្រោមឱវាទ នៅរសៀលថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីជួបជុំសំណេះណាលជាមួយមន្ត្រីនគរបាលមកពីបណ្តាខណ្ឌ និងប៉ុស្តិ៍ សរុបចំនួន ១៤៩រូប ដែលបានបំពេញបែបបទចូលនិវត្តន៍ និងត្រៀមបំពេញឯកសារចូលនិវត្តន៍

ក្នុងឱកាសនោះដែរឯកឧត្តមស្នងការបានធ្វេីការថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ដែលបានលះបង់ទាំងកំលាំងចិត្តកាយ ដេីម្បីការពារសន្តិសុខសុវត្ថិភាពជូនសង្គមជាតិទាំងមូល ឯកឧត្តម តែងតែចំណាយពេលចុះសួរសុខទុក្ខ ជាប្រចាំដល់មន្ត្រីដែលមានជំងឺ និងជួបគ្រោះថ្នាក់ផ្សេងៗ ។

ក្នុងពិធីនេះដែរ ឯកឧត្តមស្នងការ បាននាំយកសម្ភារ: ដូចជាកន្សែងពោះគោ អាវយឺត និងថវិកាចំនួន ៥០,០០០រៀល ដែលជាការឧបត្ថម្ភរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្តល់ជូនមន្ត្រីដែលបានចូលរួមផងដែរ ។

ជាពិសេសទៅទៀតដេីម្បីការលេីកទឹកចិត្ត និងអបអរសាទរឆ្នាំថ្មី ២០២០ ឯកឧត្តមស្នងការ ក៏បានរៀបចំពីធីពិសារអាហារសាមគ្គី ដល់មន្ត្រីទាំងអស់មកពីខណ្ឌ ប៉ុស្តិ៍ ដែលនឹងចូលនិវត្តន៍ នាពេលខាងមុខផងដែរ ។

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ