ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលនៃកិច្ចប្រតិបត្តិការប្រចាំខែតុលានិងលើកទិសដៅការងារបន្តប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤។កិច្ចប្រជុំមានការចូលរួមពីលោក-លោកស្រីស្នងការរង,លោកលោកស្រីអនុផែនការងារ, លោកលោកស្រីនាយការិយាល័យជំនាញទាំង៣៣និងលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធ។ក្នុងកិច្ចប្រជុំនោះផងដែរ លោកអធិការ លោកនាយការិយាល័យជំនាញ និងលោកស្នងការរងផែនការងារមួយចំនួនបានលើកឡើងពីបញ្ហាប្រឈមបទល្មើសមួយចំនួនកើតមានឡើងនិងការដាក់ចេញវិធានការដោះស្រាយបញ្ហាប្រឈម ដើម្បីអនុវត្តកិច្ចការងារការពារថែរក្សាសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យសុខសុវត្ថិភាពខ្ពស់៕