សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញាតឲ្យក្រុមកីឡាបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ចូលសម្តែងការគួរសម និងសំណេះសំណាល

នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញាតឲ្យក្រុមកីឡាបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង​ ចូលសម្តែងការគួរសម និងសំណេះសំណាល ក្នុងឱកាសនោះដែរឯកឧត្តមស្នងការបានផ្តល់មតិដឹកនាំល្អៗជាច្រើន ក៏ដូចជាការលើកទឹកចិត្តដល់គ្រូដឹកនាំ ក្រុមកីឡាបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែង​ រហូតទទួលបានជ័យជំនះជាបន្តបន្ទាប់ ចំនួន០៦លើក រហូតឈានដល់វគ្គ​ផ្តាច់​ព្រ័ត្រ ។

ឯកឧត្តមស្នងការ​ បានណែនាំបន្ថែមដល់សមាជិកក្រុមទាំងអស់​ ត្រូវចូលរួមសហការគ្នា​ ដើម្បីឈានទៅរកជ័យជំនះ​ ក្នុងការប្រកួតផ្តាច់ព្រ័ត​ ពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលនឹងប្រកួតនៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០២:០០រសៀល៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ