សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីរាជាភិសេកបដិមាព្រះករុណាព្រះបាទជ័យវរ្ម័ន ទី៧ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នៅអគារថ្មីកម្ពស់០៩ជាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីរាជាភិសេកបដិមាព្រះករុណាព្រះបាទជ័យវរ័្មនទី៧ តាមជំនឿសាសនា ដើម្បីទុកជាការគោរពប្រតិបត្តិបូជា និងសុំសេចក្តីសុខសេចក្តីចម្រើន ។ ពិធីនេះបានរៀបចំប្រព្រឹត្តទៅក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះឧត្តម វង្សាកិត្តិបណ្ឌិត មួង រ៉ា ដែលជាសម្តេចព្រះសង្ឃនាយករងទី៣ និងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រី នាយការិយាល័យជំនាញទាំង៣៣ និងតាជីយាយជីមួយចំនួនទៀតបានចូលរួមផងដែរ ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអុជទានធូប និងបំពាក់ផ្កាកម្រង ហើយបានបួងសួង ដល់តេជះបារមីរបស់ព្រះករុណាព្រះបាទជ័យវរ័្មទី៧ ឱ្យជួយថែរក្សាការពារបីបាច់ប្រជាជន និងប្រទេសកម្ពុជា សប្បាយរុងរឿងទទួលបានសុខសន្តិភាព ស្ថិរភាព យូរអង្វែង មានការអភិវឌ្ឍន៍កាន់តែរីកចម្រើន ក្នុងនោះក៏បួងសួងជួយការពារថែរក្សាកងកម្លាំងនគរបាលរាជធានីភ្នំពេញ ឱ្យបានសេចក្តីសុខត្រជាក់ត្រជុំ បំពេញភារកិច្ចជោគជ័យ និងចៀសផុតពីជំងឺឆ្លងកាចសាហាវទាំងពួងទាំងឡាយឱ្យរសាត់ឆ្ងាយបាត់ទៅ ។

សូមរំលឹកថា ៖ បើយោងតាមប្រវត្តិសាស្រ្តខ្មែរ គឺព្រះករុណាព្រះបាទជ័យវរ័្មទី៧ ជាអង្គក្សត្រដែលមានឬទ្ធិអំណាចខ្លាំងពូកែ និងកសាងអាណាចក្រខ្មែរនាសម័យអង្គរបានរុងរឿង ហើយជាស្តេចសឹកមួយអង្គយ៉ាងខ្លាំងក្លាធ្វើសឹកសង្រ្គាមការពារពង្រីកទឹកដី ដោយធ្វើឱ្យសត្រូវខ្លបខ្លាច ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ