សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា​ និងទិសដៅការងារបន្ត របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​

នៅព្រឹកថ្ងៃពុធ​ ទី២០​ ខែតុលា​ ឆ្នាំ២០២១​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា​ និងទិសដៅការងារបន្តរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ។ ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីលោក​ ស្នងការរង​ ជំនួយការ​ លោកនាយការិយាល័យ​ លោកអធិការ​ អធិការរង​ និងលោកនាយប៉ុស្តិ៍មួយចំនួនផងដែរ​ ។

ជាកិច្ចចាប់ផ្តេីមលោកវរសេនីយ៍ឯក​ សា​ន​ សុខសីហា​ ជំនួយការ​ និងអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វេីការបង្ហាញរបាយការណ៍លទ្ធផលការងារប្រចាំខែកញ្ញា​ ដែលក្រុមការងារអនុវត្តបានកន្លងមកនេះ​ ដោយផ្តោតសំខាន់លេីការតាមដាន​ ឆ្លេីយតប​ ដោះស្រាយ​ និងចាត់វិធានការណ៍ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា​ ធ្វេីយ៉ាងណាទទួលបាននូវការជឿជាក់​ និងទុកចិត្តពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ដូចជាការទទួលពាក្យបណ្តឹ​ង​ ការប្រេីប្រាស់ពាក្យសម្តី​ និងកាយវិការឱ្យបានសមរម្យ​ ជាពិសេសផ្តល់ការធ្វេីឯកសារផ្សេងៗជូនប្រជាពលរដ្ឋឱ្យបានឆាប់ដូចដែលច្បាប់បានកំណត់​ ។

ជាមួយនោះដែរក៏មានចូលរួមមតិពីលោកអធិការ​ លោកនាយប៉ុស្តិ៍​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។ ជាកិច្ចបញ្ចប់ឯកឧត្តម ស្នងការ បានកោតសរសេីរដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សទាំងអស់ ដែលបានខិតខំចូលរួមជាមួយអង្គភាពពាក់ព័ន្ធក្នុងការជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានជាច្រេីនករណី ជាពិសេសឯកឧត្តមប្រធានអង្គប្រជុំ បានផ្តល់ជាមតិណែនាំល្អៗជាច្រេីនផងដែរ និងបានណែនាំដល់ក្រុមការងារយកចិត្តទុកដាក់បន្ថែម លេីការងារនេះ ដេីម្បីធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋសប្បាយចិត្តជាមួយសមត្ថកិច្ច ម្យ៉ាងវិញទៀតឯកឧត្តមស្នងការបានសង្កត់ធ្ងន់ដល់មន្ត្រីចរាចរណ៍តាមគ្រប់គោលដៅត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ និងការណែនាំរបស់ថ្នាក់ដឹកនាំ បេីមន្ត្រីរូបណាប្រព្រឹត្តខុស ត្រូវតែអនុវត្តវិន័យកងកម្លាំង បេីល្មេីសខ្លាំងអាចត្រូវបណ្តេញចេញពីក្របខ័ណ្ឌ និងបន្តអនុវត្តវិធានការច្បាប់ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ