សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ ប្រទេសហ្វីលីពីនបញ្ជាក់ពីការឆ្លងក្នុងស្រុកនៃវីរុសកូវីដ-១៩ ប្រភេទថ្មី ដែលបានរកឃើញនៅចក្រភពអង់គ្លេស

ប្រទេសហ្វីលីពីនបញ្ជាក់ពីការឆ្លងក្នុងស្រុកនៃវីរុសកូវីដ-១៩ ប្រភេទថ្មី ដែលឆ្លងរាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសអង់គ្លេស ជម្រុញឱ្យលោកប្រធានាធិបតី រ៉ូទ្រីហ្កូ ឌូតាតេ (Rodrigo Duterte) បោះបង់ចោលផែនការអនុញ្ញាតឱ្យអនីតិជនមួយចំនួនអាចចេញក្រៅផ្ទះបាន។

ក្រសួងសុខាភិបាលហ្វីលីពីនបាននិយាយថា វីរុសប្រភេទ B117 បានរីករាលដាលក្នុងចំណោមប្រជាជន ១២នាក់ នៅ ក្នុងខេត្ត បនតុក (Bontoc) ដែលជាខេត្តមួយនៅភាគខាងជើងនៃភ្នំដែលមានករណីបែបនេះចំនួន ១៧ករណី នៅក្នុងប្រទេសកន្លងមកនេះ។

គួរបញ្ជាក់ផងដែរ ប្រទេសហ្វីលីពីនបានដាក់កំហិតលើការរឹតបន្តឹងដើម្បីបង្ការការឆ្លងវីរុស ដោយហាមឃាត់ការធ្វើដំណើរទាំងឡាយនៅក្នុងស្រុក ចាប់តាំងពីខែមីនា ឆ្នាំមុន និងបានហាមឃាត់ជាផ្លូវការដល់អនីតិជនមិនឱ្យចាកចេញពីផ្ទះ៕

ប្រភព ៖ www.channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ