សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ អ្នកវិទ្យាសាស្ត្រ របស់អង្គការសុខភាពពិភពលោក បានទៅដល់ទីក្រុង វូហាន (Wuhan) ដើម្បីចាប់ផ្តើមស៊ើបអង្កេតពីប្រភពដើមនៃជំងឺរាតត្បាតកូវីដ-១៩

យោងតាមគេហទំព័រសារព័ត៌មាន Sky News បានឲ្យដឹងថា ក្រុមអ្នកជំនាញខាងរោគសាស្ត្រ ចំនួន ១០នាក់ និងអ្នកវិទ្យាសាស្ត្រដទៃទៀត នឹងចំណាយពេលប្រហែលមួយខែនៅក្នុងទីក្រុង វូហាន ដែលជាកន្លែងដែលវីរុសកូវីដ-១៩ បានលេចចេញជាលើកដំបូងកាលពីមួយឆ្នាំមុន។

បន្ទាប់ពីចំណាយរយៈពេល ២សប្តាហ៍ ដំបូង ដើម្បីធ្វើចត្តាឡីស័ក ក្រុមការងារ របស់អង្គការសុខភាពពិភពលោក នឹងធ្វើការស៊ើបអង្កេតលើការអះអាងរបស់អ្នកវិទ្យាសាស្ត្រដែលថា វីរុសនេះបានលោតពីសត្វទៅមនុស្ស នៅកន្លែងផ្សេងទៀត ក្នុងប្រទេសចិន មុនពេលមានករណីរកឃើញដំបូងនៅផ្សារ ហួណាន ក្នុងទីក្រុងវូហាន។

ទន្ទឹមនឹងនេះដែរ ករណីឆ្លងនៃវីរុសកូវីដ-១៩ កំពុងមានការកើនឡើងជាថ្មីម្តងទៀតនៅក្នុងប្រទេសចិន ដោយមន្រ្តីបានរាយការណ៍ពីការស្លាប់ ដែលទាក់ទងនឹងវីរុសជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ៕

ប្រភព ៖ news.sky.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ