ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូនេស៊ីបានយកផ្នែកនៃតួយន្តហោះ បំណែកសម្លៀកបំពាក់ និងបំណែកដែកពីសមុទ្រជ្វា មួយថ្ងៃបន្ទាប់ពីយន្តហោះប៊ូអ៊ីង ៧៣៧-៥០០ ដែលមានមនុស្ស ៦២នាក់ នៅលើយន្តហោះ បានធ្លាក់ភ្លាមៗ បន្ទាប់ពីបានហោះឡើង។
យន្ដហោះបានបាត់ការទាក់ទង បន្ទាប់ពីបានហោះឡើងពីរដ្ឋធានីហ្សាកាតា របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍ ឆ្ពោះទៅកាន់ទៅទីក្រុង Pontianak ក្នុងខេត្ត West Kalimantan នៅលើកោះ Borneo ។
ជាង ១២ម៉ោង ចាប់តាំងពីយន្ដហោះប៊ូអ៊ីងដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី បានបាត់បង់ការទាក់ទង ពុំទាន់ដឹងអំពីមូលហេតុដែលបណ្តាលឱ្យយន្តហោះធ្លាក់នោះទេ។
អ្នកនេសាទនៅតំបន់ជុំវិញកោះ ដែលជាខ្សែសង្វាក់នៃកោះនៅខាងជើងឆ្នេរហ្សាកាតា បានរាយការណ៍ថាបានលឺសម្លេងផ្ទុះនៅម៉ោង ២:៣០ រសៀលថ្ងៃសៅរ៍។
បើតាមអ្នកនេសាទម្នាក់ឈ្មោះ សូលីហ៊ីន បាននិយាយថា “យើងបានលឺសម្លេងអ្វីមួយផ្ទុះឡើង យើងគិតថាវាជាគ្រាប់បែក ឬរលកយក្សស៊ូណាមិ ចាប់តាំងពីពេលនោះមកយើងបានឃើញការហូរចេញដ៏ធំចេញពីទឹក” ។
“យើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានឃើញផ្ទាល់នូវកម្ទេចកម្ទីយន្តហោះ និងប្រេងឥន្ធនៈនៅជុំវិញទូករបស់យើង”៕
ប្រភព ៖ www.abc.net.au