សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ យន្តហោះដឹកអ្នកដំណើរ របស់ប្រទេសឥណ្ឌូនេស៊ី បារម្ភថាបានធ្លាក់ បន្ទាប់ពីបានហោះឡើង

យោងតាមមន្រ្តីទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ បាសាណាស បានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ ដែលកំពុងស្វែងរកយន្តហោះឥណ្ឌូនេស៊ីដែលបានបាត់ការទាក់ទង បន្ទាប់ពីបានហោះចេញពីទីក្រុងហ្សាការតា កាលពីថ្ងៃសៅរ៍ បានរកឃើញនូវបំណែកដែលគេសង្ស័យថាជារបស់យន្តហោះ នៅផ្ទៃទឹក ភាគខាងជើងនៃទីក្រុង។

មន្ត្រីរូបនោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ថា គេមិនបានបញ្ជាក់ថាកម្ទេចកម្ទីទាំងនោះជារបស់អាកាសចរណ៍ Sriwijaya SJ182 ដែលបានបាត់ទំនាក់ទំនង បន្ទាប់ពីបានហោះឡើងជាមួយមនុស្សជាង ៥០នាក់ នៅលើយន្តហោះ។

គួរបញ្ជាក់ថា យន្ដហោះនេះត្រូវបានគេខ្លាចថា បានធ្លាក់ចូលសមុទ្រ បន្ទាប់ពីបាត់បង់ការទាក់ទងជាមួយការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។ ទិន្នន័យតាមដានការហោះហើរបានបង្ហាញថាយន្ដហោះប៊ូអ៊ីង ៧៣៧-៥០០ បានដាំក្បាលចុះចូលទៅក្នុងទឹកដ៏ជ្រៅ ត្រឹមតែ ៤នាទី បន្ទាប់ពីបានហោះឡើង នៅម៉ោងប្រហែល ២ និង ៤០ នាទីរសៀល ម៉ោងក្នុងស្រុក។

ក្រុមហ៊ុនអាកាសចរណ៍បានបញ្ជាក់ថា មានមនុស្ស ៦២នាក់ រួមទាំងនាវិក បាននៅលើយន្តហោះ នៅពេលដែលចាកចេញពីអាកាសយានដ្ឋានអន្តរជាតិសូកេនណូ – ហាតា នៅរសៀលថ្ងៃសៅរ៍នេះ ឆ្ពោះទៅកាន់កោះផុនទាណាក់ នៅលើកោះប័រណូអូ៕

ប្រភព ៖ www.bangkokpost.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ