សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សហរដ្ឋអាមេរិក ៖ អាមេរិករាយការណ៍ថាមានអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ ច្រើនជាង ៤.០០០ នាក់ ក្នុងមួយថ្ងៃ ជាលើកដំបូង

សហរដ្ឋអាមេរិកបានរាយការណ៍ថា មានអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ ច្រើនជាង ៤.០០០ នាក់ ក្នុងមួយថ្ងៃជាលើកដំបូង ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ នៅខែធ្នូ ឆ្នាំ២០១៩ ខណៈពេលដែលប្រព័ន្ធសុខាភិបាលក្នុងប្រទេសកំពុងតែមានការលំបាកក្នុងការដោះស្រាយជាមួយនឹងចំនួនអ្នកជំងឺដែលឈឺ និងស្លាប់ ជាច្រើនលើសលប់។

យោងតាមគំរោងតាមដានវីរុសកូវីដ បានអោយដឹងថា មនុស្សសរុបចំនួន ៤.០៣៣ នាក់ បានស្លាប់ ក្នុងរយៈពេល ២៤ ម៉ោង ចុងក្រោយនេះ។

យោងតាមទិន្នន័យពីសាកលវិទ្យាល័យចនហបគីនស៍បានបង្ហាញថា ប្រទេសអាមេរិកមានអ្នកស្លាប់សរុបចំនួន ៣៦៥,០០០ នាក់ ដោយសារតែវីរុសកូវីដ-១៩ នេះ។

គួររំលឹកផងដែរថា កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ មានករណីឆ្លងថ្មីជាង ២៦៦,០០០ ករណី ត្រូវបានរាយការណ៍ ដែលធ្វើឱ្យចំនួនសរុបនៃការឆ្លងកើនឡើងដល់ជាង ២១,៦ លានករណី៕

ប្រភព ៖ www.aljazeera.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ