សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ ប្រទេសចិនបន្ថែមការរឹតបន្ដឹងនៅក្នុងទីក្រុងដែលមានព្រំប្រទល់ជាប់នឹងទីក្រុងប៉េកាំង នៅមុនចូលឆ្នាំប្រពៃណីចិន បន្ទាប់ពីមានការផ្ទុះឡើងនៃការឆ្លងថ្មីនៅក្នុងខេត្ត ហឺប៊ី

យោងតាមគេហទំព័រសារព័ត៌មាន Channelnewsasia បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១ អាជ្ញាធរបានបន្ថែមការរឹតបន្តឹងនៅក្នុងទីក្រុងដែលមានព្រំប្រទល់ជាប់នឹងទីក្រុងប៉េកាំង ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃការឆ្លងវីរុសកូវីដ-១៩ សារជាថ្មី។

យោងតាមរបាយការណ៌បានឲ្យដឹងថា ការផ្ទុះឡើងនៃការឆ្លងវីរុសកូវីដ-១៩ នៅក្នុងខេត្ត ហឺប៊ី ដែលមានព្រំប្រទល់ជាប់នឹងទីក្រុង ប៉េកាំង ជម្រុញឲ្យមានការរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់ មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅខែក្រោយ។

កាលពីសប្តាហ៍កន្លងមកនេះ ខេត្ត ហឺប៊ី បានរាយការណ៍នូវការឆ្លងថ្មីចំនួន ១៣០ករណី។

មហាវិថីសំខាន់ៗ ដែលធ្វើដំណើរឆ្ពោះទៅទីក្រុងចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ខាងត្បូងទីក្រុងប៉េកាំង ត្រូវបានបិទ និងការធ្វើដំណើររបស់អ្នកដំណើរឆ្លងកាត់ទីក្រុងត្រូវបានបញ្ឈប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ