សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ ទ្វីបអឺរ៉ុបមានកើនឡើងទ្វេដង នៃការឆ្លងថ្មីនៃវីរុសកូវីដ១៩ ក្នុងរយៈពេល ៥ សប្តាហ៍ ធ្វើឲ្យមានការឆ្លងសរុបកើនលើស ១០ លាននាក់

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ នៅអឺរ៉ុបបានកើនឡើងទ្វេដងក្នុងរយៈពេល ៥ សប្តាហ៍ ដោយជំរុញឲ្យតំបន់នេះ កាលពីថ្ងៃអាទិត្យ (ថ្ងៃទី ១ ខែវិច្ឆិកា) មានការឆ្លងសរុបកើនលើស ១០ លាននាក់។

យោងតាមការវិភាគរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា ខណៈដែលទ្វីបអឺរ៉ុបចំណាយពេលជិត ៩ ខែ ដើម្បីកត់ត្រានូវករណីឆ្លង ៥ លាននាក់ដំបូងរបស់ខ្លួន ការឆ្លងចំនួន ៥ លានករណីបន្ទាប់ ត្រូវបានគេរាយការណ៍ក្នុងរយៈពេលតែជាងមួយខែប៉ុណ្ណោះ។

ប្រទេសបារាំង អាឡឺម៉ង់ និងចក្រភពអង់គ្លេស បានប្រកាសបិទទ្វារទូទាំងប្រទេសយ៉ាងហោចណាស់រហូតដល់ខែក្រោយ ដែលមានលក្ខណៈតឹងរឹងដូចការរឹតត្បិតនៅក្នុងខែមីនា និងមេសាកន្លងមកនេះ។ ប្រទេសព័រទុយហ្កាល់បានដាក់បម្រាមមួយផ្នែក ហើយប្រទេសអេស្ប៉ាញ និងអ៊ីតាលីកំពុងរឹតបន្តឹងបន្ថែម។

ប្រទេសរុស្ស៊ីគឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅអឺរ៉ុបខាងកើតដែលមានករណីឆ្លងច្រើនជាង ១,៦ លានករណី៕

ប្រភព ៖ channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ