សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ ប្រធានអង្គការសុខភាពពិភពលោកកំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីមានទំនាក់ទំនងជាមួយអ្នកដែលមានវិជ្ជមានកូវីដ១៩

ទីក្រុងហ្សឺណែល ៖ ប្រធានអង្គការសុខភាពពិភពលោកបាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា គាត់កំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីមនុស្សម្នាក់ ដែលគាត់បានការប្រាស្រ័យទាក់ទងជាមួយ ត្រូវបានគេធ្វើតេស្តវិជ្ជមានកូវីដ១៩ ប៉ុន្តែបានសង្កត់ធ្ងន់ថា គាត់មិនមានរោគសញ្ញាអ្វីទេ។

លោកបានបន្ថែមថា “លោកមានសុខភាពល្អ និងកំពុងធ្វើចត្តាឡីស័កក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ស្របជាមួយនឹងពិធីសាររបស់អង្គការសុខភាពពិភពលោក”។

លោកបានសង្កត់ធ្ងន់នៅលើបណ្តាញសង្គម Twitter ថា “វាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងទាំងអស់គ្នាគោរពតាមការណែនាំសុខភាព” ។

គួរបញ្ជាក់ផងដែរថា លោក Tedros បានស្ថិតនៅជួរមុខនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារសុខភាព របស់អង្គការសហប្រជាជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ដែលបានឆក់យកជីវិតមនុស្សជិត ១,២ លាននាក់ និងចម្លងដល់មនុស្សជាង ៤៦ លាននាក់ នៅទូទាំងពិភពលោក ចាប់តាំងពីមានការផ្ទុះនៃវីរុសនេះនៅក្នុងប្រទេសចិនកាលពីចុងឆ្នាំមុន៕

ប្រភព ៖ channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ