សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ ប្រទេសវៀតណាមត្រៀមជម្លៀសប្រជាជន ១,៣លាននាក់ នៅពេលដែលព្យុះទីហ្វុង Molave ជិតមកដល់

យោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ប្រទេសវៀតណាមកំពុងត្រៀមជម្លៀសប្រជាជនជិត ១,៣លាននាក់ ដោយសារឥទ្ធិពលនៃព្យុះ Molave ដែលបានបោកបក់លើប្រទេសហ្វីលីពីនពេញមួយយប់ ដោយបង្កឱ្យមានទឹកជំនន់ និងការរលំបាក់ដី និងបណ្តាលឲ្យអ្នកនេសាទយ៉ាងតិចរាប់សិបនាក់បាត់ខ្លួនកាលពីថ្ងៃចន្ទកន្លងមកនេះ។

ទីភ្នាក់ងារគ្រោះមហន្តរាយនេះបាននិយាយថា ព្យុះទីហ្វុង Molave ដែលមានល្បឿនខ្យល់ ១២៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានកម្លាំងដល់ ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង បានចាកចេញពីកោះ Luzon របស់ប្រទេសហ្វីលីពីនកាលពីព្រឹកថ្ងៃចន្ទ ដោយបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ការបាក់ដី និងទឹកជំនន់នៅក្នុងតំបន់ចំនួន ១១ ។

ពុំមានរបាយការណ៍អំពីការស្លាប់ និងរបួសទេ ប៉ុន្តែអ្នកនេសាទចំនួន ១២នាក់ នៅតាមសមុទ្រពុំបានវិលត្រឡប់ទៅខេត្ត Catanduanes នៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសវិញនៅឡើយទេ។

ព្យុះទីហ្វុង Molave ត្រូវបានគេព្យាករណ៍ថានឹងទៅដល់ភាគកណ្តាលប្រទេសវៀតណាមនៅថ្ងៃពុធនេះ ជាមួយនឹងល្បឿនខ្យល់រហូតដល់ ១៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះនេះនឹងក្លាយជាព្យុះទី ៤ ដែលវាយប្រហារមកលើប្រទេសវៀតណាមក្នុងរយៈពេលមួយខែ ដែលក្នុងនោះ ទឹកជំនន់ និងការបាក់ដីបានសម្លាប់មនុស្ស ១៣០នាក់ និងមនុស្សចំនួន ២០នាក់ បានបាត់ខ្លួននៅតំបន់កណ្តាល៕

ប្រភព ៖ Bangkokpost.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ