សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ ព្យុះត្រូពិក Saudel បានបោកបក់មកលើប្រទេសហ្វីលីពីន និងបន្តឆ្ពោះទៅកាន់ប្រទេសវៀតណាម

អាជ្ញាធរនៃប្រទេសហ្វីលីពីនបាននិយាយកាលពីថ្ងៃពុធថា ព្យុះត្រូពិក Saudel បានបោកបក់មកលើប្រទេសហ្វីលីពីន និងបង្កឱ្យមានទឹកជំនន់ និងអ្នកស្រុករាប់ពាន់នាក់ត្រូវបានជម្លៀសចេញរកកន្លែងសុវត្ថិភាព ។ ខណៈពេលនេះ ព្យុះមួយនេះកំពុងឆ្ពោះទៅកាន់ប្រទេសវៀតណាម ដែលមានមនុស្សជាង ១០០នាក់ បានស្លាប់ ដោយសារទឹកជំនន់ និងការរលំបាក់ដី ។

នៅភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីលឡា នៃប្រទេសហ្វីលីពីន រូបភាពបានបង្ហាញពីការជន់លិច និងទូកជាច្រើនគ្រឿងត្រូវបានប្រើប្រាស់ ក្នុងការដឹកជញ្ជូនអ្នកស្រុកទៅកន្លែងទួលសុវត្ថិភាព ។

យោងតាមទិន្នន័យពីទីភ្នាក់ងារគ្រោះមហន្តរាយបានបង្ហាញថា មនុស្សជិត ៦.០០០នាក់ ត្រូវបានជម្លៀសចេញនៅតាមខេត្តនានានៅភាគខាងត្បូង នៃទីក្រុងម៉ានីលឡាគិតត្រឹមយប់ថ្ងៃអង្គារ បើទោះបីជាពុំទាន់មានរបាយការណ៍នៃការស្លាប់ និងរបួសក៏ដោយ មកទល់ពេលនេះ ៕

ប្រភព ៖ www.aljazeera.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ