សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ចំនួនអ្នកឆ្លងវីរុសកូវីដ១៩នៅលើពិភពលោកបានកើនលើសចំនួន ៧លានករណី

គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ ជុំវិញពិភពលោកមានចំនួនលើស ៧លានករណី ដែលក្នុងនោះមានចំនួនអ្នកស្លាប់រហូតច្រើនជាង ៤សែននាក់ ខណៈពេលដែលអ្នកជាសះស្បើយមានចំនួនជិត ៣លាន ប្រាំសែននាក់។

គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកនៅតែបន្តឈានមុខគេ ដែលមានចំនួនអ្នកឆ្លងច្រើនបំផុត រហូតដល់ទៅជាង ២លាននាក់ រីឯចំនួនអ្នកស្លាប់ច្រើនជាង ១១ម៊ឺននាក់។

ប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់លេខ២ ដែលមានអ្នកឆ្លងច្រើនបន្ទាប់ពីសហរដ្ឋអាមេរិក រហូតដល់ទៅជិត ៧សែនករណី និងមានអ្នកស្លាប់ចំណាត់លេខ៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងអង់គ្លេស។

រ៉ូស្ស៊ីជាប់ចំណាត់ថ្នាក់លេខ៣ ដែលមានករណីឆ្លងច្រើនបំផុតរហូតដល់ទៅជិត ៤សែន ៧ម៊ឺននាក់។

លោក ច៊ែរ បូសាណារ៉ូ នៅតែជម្រុញឲ្យមានការបើកសេដ្ឋកិច្ចឡើងវិញ ខណៈពេលដែលមានករណីឆ្លងច្រើនជាង ១មឺនករណីក្នុងមួយថ្ងៃ។

សូមរំលឹកផងដែរថា វ៉ាក់សាំងចំពោះវីរុសកូវីដ១៩នៅមិនទាន់រកឃើញនៅឡើយទេ។ ដូច្នេះហើយ សូមប្រជាពលរដ្ឋនៅបន្តការការពារខ្លួនឲ្យបានជាប់លាប់ ដោយលាងដៃនឹងសាប៊ូ ឬក៏ជែល អនុវត្តគម្លាតសង្គម និងចៀសវាងការធ្វើដំណើរដោយពុំមានភាពចាំបាច់៕

ប្រភព: worldometer.info

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ